យកតាមការចេញផ្សាយ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ ០៣នាក់ បានព្យាបាលជាសះស្បើយ។
ក្រសួងបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង ០៣នាក់រួមមានទី១. ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានមកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ ទី២. ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ទី៣. ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ អ្នកទាំង៣នាក់ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៧នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់៕