ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកជំទាវ ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញ ជាជំនួយការប្រធានព្រឹទ្ធសភា

0
72

ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ ទេ ។ ក្នុងព្រះរាជក្រឹត្យនេះ ក៏បានសម្រេចតែងតាំង ឯកឧត្តម យូ វីរៈ ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើ អនុរដ្ឋលេខាធីការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ ផងដែរ ៕