ក្រោយពីផ្ទុះរឿងរ៉ាវអាស្រូវផ្អើលពេញប្រទេសករណី គ្រូនៅសាលាសន្ធរម៉ុក ដេញសិស្សចេញក្រៅថ្នាក់ បើអត់រៀនគួរ នឹងតម្រូវឲ្យសិស្សបង់លុយ១ខែ ៦ម៉ឺន ជាថ្លៃដឹងគុណគ្រូហើយនោះ ស្រាប់តែកាលពីម្សិលមិញនេះមន្ទីរអប់រំរាជធានីភ្នំពេញ ពិតជាបានរកឃើញថា គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែពីសិស្សមែន ប៉ុន្តែសម្រាប់វិធានការលើគ្រូបង្រៀនរូបនោះ មន្ទីរថា នឹងសម្រេចបន្ទាប់ពីប្រជុំនៅថ្ងៃនេះតែម្ដង។ គួរបញ្ជាក់ដែលថា កាលពីពេលថ្មីៗនេះ ឪពុកម្តាយនិងអាណាព្យាបាលសិស្សមួយចំនួនដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀននៅសាលាមួយនេះបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូជាដើម។
យោងតាមហ្វេសប៊ុក ឈ្មោះ Buthoeun Ev បានបង្ហោះឲ្យដឹងថា «កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុក បណ្តេញចេញពីថ្នាក់ តាមសម្តីអ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយអោយកូនរៀនគួរមិនបានផង»។
Home Khmer News ច្បាស់ការហើយគ្រូសាលាសន្ធរម៉ុក ពិតជាបានដេញសិស្សចេញក្រៅថ្នាក់ បើអត់រៀនគួរនិងបង់លុយ ៦ម៉ឺន