ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ២០កញ្ចប់

0
130

អធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលប្រតិបត្ដិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ០១:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ សឹម វិច្ឆិកា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ពេញ សេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងដែលបានដកហូតរួមមាន ម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿង និងម្សៅក្រាមពណ៌សថ្លាចំនួន ២០ កញ្ចប់ (១៩កញ្ចប់ថង់តូច និង ០១កញ្ចប់ថង់ធំល្មម)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕​