ពួកគាត់បានលះបង់ណាស់ សូមកុំឲ្យ! កងទ័ពមួកខៀវខ្មែរ១៨៤នាក់ ទើបមកពីលីបង់ ឥឡូវកំពុង…

0
10

កងទ័ពមួកខៀវខែ្មរ នៃកងកម្លាំងវិស្វកម្មពហុជំនាញចំនួន ១៨៤នាក់ (នារី២៤នាក់) បានវិលត្រឡប់មកពីប្រទេសលីបង់ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កនៅក្នុងវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទៅទទួលកងទ័ពមួកខៀវ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កងកម្លាំងមួកខៀវទាំងនេះជាកងលើកទី១០ ដែលកម្ពុជាបានបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពកាលពីខែមករា ឆ្នាំ២០២០ ខណៈយើងទើបបានបញ្ជូនកម្លាំងថ្មីទៅដល់លីបង់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កន្លងទៅដើម្បីផ្លាស់ប្តូរកម្លាំងចាស់។