ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ដ្រីម្នាក់ ជាកម្មករបោសសំរាម ក្រុមហ៊ុន ស៊ិនទ្រី ដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង នៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងមូលហេតុ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ដ្រីរងគ្រោះខាងលើ ធ្លាប់មានជំងឺធ្លាក់ឈាម ហើយបានដេញប្ដីចេញពីបន្ទប់អស់រយៈពេល ៣ខែមកហើយ ដោយរស់នៅតែម្នាក់ប៉ុណ្ណោះ។