Uber ទិញក្រុមហ៊ុនដឹកជញ្ជូនសុរាដ៏ធំ និងល្បី Drizly ក្នុងតម្លៃ ១.១ពាន់លានដុល្លារអាមេរិក

0
37

(អាមេរិក)៖បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនដ៏ល្បី Uber បានប្រកាសឱ្យដឹងថា ខ្លួនបានទិញយកក្រុមហ៊ុនផ្ដល់សេវាកម្ម ដឹកជញ្ជូនសុរា Drizly ក្នុងតម្លៃ ១.១ពាន់លានដុល្លារអាមេរិក សាច់ប្រាក់ និងស្ដុក។

តាមការបញ្ជាក់ពី Uber បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងទិញលក់ខាងលើនេះ ខ្លួននឹងដាក់បញ្ចូលសេវាកម្មរបស់ Drizly ចូលទៅក្នុង Uber Eats app ដើម្បីពង្រីកការចែកចាយ និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ខណៈកម្មវិធី Drizly app នឹងនៅតែអាចប្រើបាន ដូចធម្មតា។

ការទិញលក់នេះ មិនត្រូវបានបញ្ជាក់ពីព័ត៌មានច្បាស់លាស់ឡើយទាក់ទងនឹងទូទាត់ជាសាច់ប្រាក់ និង ស្ដុកនោះ គ្រាន់តែដឹងថា កិច្ចព្រមព្រៀង ទិញលក់នេះនឹងត្រូវបញ្ចប់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០២១ ដោយក្នុងនោះ Uber ត្រូវសិក្សាទៅលើលក្ខខណ្ឌមួយចំនួនទៀត ជាមួយ នឹង ម្ចាស់ហ៊ុន។

Drizly ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយបច្ចុប្បន្នមានក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនសុរា ដ៏ល្បីនៅសហរដ្ឋអាមេរិក និងនៅ ទីតាំង ១៤០០ទីក្រុងផ្សេងទៀត៕