ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ១៩កញ្ចប់ និងប្រភេទ​WY​ចំនួន​ ៩គ្រាប់

0
91

នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចេ​ញ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ករ​ណី​គ្រឿងញៀន​​ ឃាត់​ជនសង្ស័យម្នាក់ និងដកហូតបានគ្រឿងញៀន ១៩​កញ្ចប់ ប្រភេទWY​ចំនួន​ ៩គ្រាប់ នៅចំណុច​ជង្រុ​ក​ស្រូវ​ ស្ថិត​ក្នុងភូ​មិ​ទួលពង្រ ឃុំព្រះស្រែ​ ស្រុក​​ឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី មករា​ ភេ​ទប្រុ​ស អាយុ២៣ឆ្នាំ រស់នៅភូមិ​ត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាង​ដកហូតរួមមាន គ្រឿងញៀនចំនួ​ន​១៩កញ្ចប់ (១១តូច.០៣មធ្យម.០៥ធំ) ថ្នាំគ្រាប់ប្រភេទWY​ចំនួន​ ០៩គ្រាប់ ជញ្ចឹង​​អេឡិច​ត្រូនិច​ចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង ដាវចំនួន០១ដើម​ និងឧបករណ៍​កែច្នៃ​ប្រើប្រាស់​មួយចំនួនទៀត។​
សូមជម្រាបថា ជនសង្ស័យ​ រួមជាមួយនឹង​វត្ថុតាង ​ត្រូវ​បានសមត្ថកិច្ច​នាំមកអធិការ​ដ្ឋាន​នគរ​បាល​ស្រុកឧដុង្គ​ ដើម្បី​សាកសួរ​ និ​ងកសាងសំណុំរឿង​ចាត់ការបន្តទៅ​តាមនីតិវិធី​ច្បាប់៕