ឯកឧត្តម ដួង តារា បានជួយសម្របសម្រួលដោះស្រាយវិវាទដីធ្លីដល់ប្រយជាពលរដ្ឋ១៥គ្រួសារយ៉ាងជោគជ័យ

0
86

តាមរយះគណីហ្វេបុ៊ករបស់ ឯកឧត្តម បានបង្ហោះថា​
ថ្ងៃនេះខ្ញុំចុះមកជួយសម្របសម្រួលដោះស្រាយវិវាទដីធ្លីដល់ប្រជាពលរដ្ឋ​ ១៥គ្រួសារនិងពាណិជ្ជករ៤នាក់​ ព្រមទាំងតតីយជនមួយចំនួនទៀតដោយសហការជាមួយលោកប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ​ និងលោកអភិបាលក្រុងប៉ោយប៉ែតផងដែរ។
ពេលនេះគូភាគីវិវាទបានយល់ព្រមចរចារដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលេីគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ។
ក្រុមអ្នកបច្ចេកទេសមន្ទីរសុរិយោដីខេត្តពេលនេះកំពុងចុះវាស់វែងលេីទីតាំងទំនាស់ទាំងអស់​ ។ យេីងសង្ឃឹមថានឹងទទួលបានទិន្នន័យច្បាស់លាស់មួយក្នុងថ្ងៃនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕