អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នងនៅក្រុងសៀមរាប

0
42

ផ្ទះ៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់អស់ទាំងស្រុងរួមទាំងសម្ភារ​មួយ​ចំនួនធំ។ ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​:​៣០​នាទី ថ្ងៃទី​០៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្តសៀមរាប។
សមត្ថកិច្ច​បាន​ឱ្យដឹងថា ផ្ទះ​ទី​១ ម្ចាស់ផ្ទះ​ឈ្មោះ ស្រី​ គួ​យ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ ប្រភេទផ្ទះធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ទំហំ​ ៤​គុណ​១៨​ម៉ែត្រ ​បាត់បង់សម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួនធំ។​ ផ្ទះ​ទី​២ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសីទំហំ ​៤​គុណ​៦​ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ រុន រី ភេទប្រុស​ អាយុ​ ៤០​ឆ្នាំ​ បាត់បង់សម្ភារៈ និងទ្រព្យសម្បត្តិ​មួយ​ចំនួយធំ។ ផ្ទះទី​៣ ​ធ្វើ​ពី​ឈើ​​ប្រក់​ស័ង្កសី ទំហំ​ ៥​គុណ​៥​ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ែន គ្រួច ប្រជា​ការពារ​ភូមិ​ខ្នារ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ បាត់បង់​សម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួនធំ។​

មូលហេតុបង្ករអោយមានអគ្គិភ័យឆាបឆេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ស្របពេលម្ចាស់ផ្ទះចេញទៅនេសាទ។

តាមកាបញ្ជាក់ពីរសម្ថកិច្ចថា ​ករណីនេះ​បាន​រលត់ទៅវិញ​ទាំងស្រុង​នៅវេលា​ម៉ោង​ ១៣​:​៣០​នាទី​ថ្ងៃទី​០៤​ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពន្លត់​ពី​សំណាក់​ពលរដ្ឋ ​និង​បាន​ប្រើប្រាស់​ឡានទឹក​របស់​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តសៀមរាបចំនួន ​១​ឡាន​ផងដែរ​៕