សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអាសន្នពាក់ព័ន្ធនឹងអំពើភេរវកម្មនៅទូទាំងប្រទេស ដោយលើកឡើងពីការគំរាមកំហែងដ៏មានសក្តានុពល ពីសំណាក់ក្រុមជ្រុលនិយមប្រឆាំង​នឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។ ការប្រកាសអាសន្ននេះគឺជាការដាស់តឿនថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារ ទៅលើមន្រ្តីជាប់ឆ្នោត និងអគាររដ្ឋាភិបាលបានគ្រប់ពេល ដូចទៅនឹងការវាយប្រហារ ដែលបានកើតឡើងកាលពីថ្ងៃទី០៦...

មន្រ្តីជាន់ខ្ពស់ចិន៖ យោធាអាមេរិក បញ្ជូននាវា និងយន្តហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនល្អសម្រាប់សន្តិភាពរបស់ខ្លួន

អន្តរជាតិ៖ បើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទទី២៥ខែមករាឆ្នាំ២០២១ថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្អួតសាច់ដុំហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទទី២៥ មករា។ លោក Zhao Lijian ជាការឆ្លើយតបនឹងសកម្មភាពខាងលើនេះ បានថ្លែងបន្តថា៖ «សហរដ្ឋអាមេរិកតែងតែបញ្ជូនយន្ដហោះនិងនាវាទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ ប៉ុន្តែទាំងនេះ គឺមិនអំណោយផលសោះឡើយ ចំពោះសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់នោះទេ»។ មន្រ្តីជាន់ខ្ពស់ចិនរូបនេះ...

ឆ្មាំជាតិបន្តនៅ វ៉ាស៊ីនតោន រហូតដល់ខែមីនាដើម្បីផ្តល់សន្តិសុខអំឡុងការកាត់ក្តីលោកTrump

កងទ័ពឆ្មាំជាតិប្រមាណ៥,០០០នាក់នឹងត្រូវបន្តដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី អំឡុងការកាត់ក្តីចោទប្រកាន់អតីតប្រធានាធិបតី Donald Trump។ ពួកគេនឹងស្ថិតនៅក្នុងរដ្ឋធានីរហូតដល់ពាក់កណ្តាលខែមីនា។យោងតាមរបាយការណ៍ពី Politico កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងឆ្មាំជាតិចំនួន៧,០០០នាក់នឹងបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនរហូតដល់ការកាត់ក្តីលោក Trump ចាប់ផ្តើមនៅខែកុម្ភៈ។ បន្ទាប់ពីនោះ ឆ្មាំ៥,០០០នាក់នឹងបន្តឈរជើងរហូតដល់ការជំនុំជម្រះបញ្ចប់ដែលទំនងជានៅពាក់កណ្តាលខែមីនា។ ប្រភពពី Politico និយាយថា ការដាក់ពង្រាយនេះគឺចាំបាច់ណាស់ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខអំឡុងពេលជំនុំជម្រះ ប៉ុន្តែកងទ័ពនិយាយថា ពួកគេត្រូវបានគេផ្តល់ព័ត៌មានតិចតួចបំផុតអំពីបេសកកម្មនេះ។កងទ័ពឆ្មាំជាតិប្រមាណ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅរដ្ឋធានីបន្ទាប់ពីមានកុបកម្មគាំទ្រលោក Trump នៅវិមានកាពីតូលកាលពីដើមខែនេះ។ កងទ័ពបានបន្តការយាមល្បាតក្នុងអំឡុងពិធីស្បថឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden។ ការដាក់ពង្រាយនេះបានធ្វើឲ្យអ្នកសាធារណរដ្ឋមួយចំនួនខឹងសម្បា ដោយពួកគេយល់ថា...

សោកនាដកម្មដ៍រន្ធត់ ប្រធានក្លឹប និងកីឡាករប្រេស៊ីល​ជិះយន្ដហោះទៅប្រកួត ធ្លាក់ស្លាប់គ្មានសល់ម្នាក់

យន្ដហោះមួយគ្រឿង បានដឹកកីឡាករ និងប្រធានក្លឹប​បាល់ទាត់ Palmas ស្រាប់តែជួបនឹងគ្រោះអកុសល ធ្លាក់នៅក្នុងព្រៃ បណ្ដាលឲ្យមនុស្សចំនួន៦នាក់ស្លាប់ កាលពីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ (វេលានៅក្នុងតំបន់) ស្ថិតនៅភាគខាងជើងរដ្ឋ Tocantins ​ប្រទេសប្រេស៊ីល។ បើតាមសារព័ត៌មាន The New York Times បានចេញផ្សាយ កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៤ ខែមករា...

កំពូលគម្រោងដ៏អស្ចារ្យរបស់ Bill Gate «បាំងកំដៅព្រះអាទិត្យ»ដើម្បីជួយភពផែនដី

បរទេស៖ ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន Forbes កាលពីសប្ដាហ៍កន្លងទៅនេះ កំពូលមហាសេដ្ឋី និងជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft លោក Bill Gate បាននិយាយថា”ប្រាកដណាស់ដែលអ្នកមិនអាចយកម្រាមដៃអ្នកទៅបាំងពន្លឺ និងកំដៅព្រះអាទិត្យបានឡើយ ប៉ុន្តែប្រហែលជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអ្នកដែលអាចធ្វើរឿងនេះបាន”។ លោក Bill Gate បានប្រកាសពីការអះអាងថា លោកពិតជាបានផ្តល់កញ្ចប់ជំនួយជាថវិកាទៅដល់គម្រោងដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យភពផែនដីអាចទប់ទល់ទៅនឹងកំដៅព្រះអាទិត្យ និងធ្វើយ៉ាងណាឲ្យភពមួយនេះមានអត្រាសីតុណ្ហភាពធ្លាក់ចុះមកវិញ ឬត្រូវបានគេហៅថា Cover the Sun (បាំងកំដៅព្រះអាទិត្យ)។...

បាក់​ស្រុត​ស្ពាន​អាកាស​នៅ​ខេត្ត ​ណាខន រ៉ាតសីមាប្រទេសថៃរង​របួសពលករ​ខ្មែរ​ ៧​នាក់

ប្រទេសថៃ ៖ យ៉ាង​ហោច​ណាស់​ក៏​មានពលករខ្មែរ​ចំនួន ៧ នាក់ នៅក្នុងចំណោមជនរងគ្រោះសរុប ៩ នាក់​ ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​មួយ​បាន​កើត​ឡើង​គឺ​ករណី​បាក់​ ស្រុក​ស្ពាន​អាកាស​ ដែល​កំពុង​ស្ថាបនា។​ ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​មករា​ឆ្នាំ ​២០២១​ ក្នុង​តំបន់​ដែល​កំពុង​ស្ថាបនា​ស្ថិត​ក្នុង​ឃុំ​គោក​ស៊ូង​ស្រុកមឿង​ខេត្ត​ណាខន រ៉ាតសីមា​ប្រទេសថៃ​ ដែល​ស្ពាន​អាកាស​ដ៏​វែង​អន្លាយ​នេះ​លេខ ​២៩០​គឺ​បាន​ស្ថាបនា​ព័ទ្ធ​ជុំវិញ​ខេត្ត​ ភាគ​ខាង​ជើង​ចន្លោះ​គីឡូ​ម៉ែត្រលេខ​ ២១៧+៥០០ ។ តាមប្រភព​បាន​បញ្ជាក់​ថា ​ការ​បាក់​ស្រុត​ស្ពាន​អាកាស​នេះ ​គឺ​ស្រប​ពេល​ដែល​កំពុង​ចាក់​បេតុង​នៅ​ខាង​លើ​ពុម្ព​ស្ពាន​ដែល​បណ្ដាល​ឱ្យ​សង្កត់​...

ពលករខ្មែរចំនួន ៧នាក់រងរបួសពីការបាក់ស្រុតស្ពានអាកាសនៅប្រទេសថៃ

ថៃ ៖ មានឧបទ្ទវហេតុមួយបានកើតឡើង គឺជាករណីបាក់ស្រុតស្ពានអាកាសដែលកំពុងសាងសង់មួយនៅក្នុងប្រទេសថៃ ដែលបង្កឲ្យមានមនុស្សយ៉ាងតិច ៩នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរដោយក្នុងនោះមានមនុស្សចំនួន ៧នាក់គឺជាពលករខ្មែរផងដែរ។ ជាក់ស្តែង ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងតំបន់មួយដែលកំពុងតែធ្វើការស្ថាបនាក្នុងឃុំគោកស៊ូង ស្រុកមឿង ខេត្ត ណាខន រ៉ាតសីមា នាប្រទេសថៃ ដែលនោះគឺជាការស្ថាបនាស្ពានអាកាសដ៏វែងអន្លាយមួយលេខ ២៩០ បានសាងសង់ព័ន្ធជុំវិញខេត្តភាគខាងជើងចន្លោះគីឡូម៉ែត្រ ២១៧+៥០០ ផងដែរ។ ប្រភពច្បាស់ការមួយបានបញ្ជាក់ថា ការបាក់ស្រុតស្ពានអាកាសមួយនេះគឺខណៈពេលដែលកំពុងតែមានការចាក់បេតុងនៅខាងលើពុម្ភស្ពានដែលបានបណ្តាលឲ្យសង្កត់ និងប៉ះពាល់ទៅដល់កម្មករដែលកំពុងតែបម្រើការនៅទីនោះចំនួន ០៩នាក់...

ព្រឹកនេះសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងថ្មីជាង ១៩ម៉ឺននាក់ និងជាង ៣ពាន់នាក់ទៀតស្លាប់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២៥,៣៩០,០៣៧នាក់ក្នុងនោះអ្នកជំងឺសរុប ១៥,២២២,៧១៦ បានជាសះស្បើយ និងជាង ៤០ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩២,០៦០នាក់ និងអ្នកជំងឺសរុប ៣,៨៨៦នាក់ បានស្លាប់។ តាមតួលេខខាងលើ បានបង្ហាញថា...

ព្រឹកនេះសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងថ្មីជាង ១២ម៉ឺននាក់ និងជាង ១ពាន់នាក់ទៀតស្លាប់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២៤,៦០៩,៧១២នាក់ក្នុងនោះអ្នកជំងឺសរុប ១៤,៥០៥,៥៦៥ បានជាសះស្បើយ និងជាង ៤០ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១២៥,៣៥៨នាក់ និងអ្នកជំងឺសរុប ១,២៧២នាក់ បានស្លាប់ ដែលតួរលេខនេះបញ្ជាក់ថា...

ក្រុមការងារអនុព័ន្ធការងារស្ថានទូតខ្មែរ ពាំនាំម៉ាស់ និងសម្ភារៈបរិក្ខានានា ជូនដល់ពលករខ្មែរជួបការលំបាក នៅផ្ទះស្នាក់នៅតំបន់អានសាន

កូរ៉េខាងត្បូង៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡាំ ប្រុស និង លោក តូយ ដារិទ្ធ បានចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារៈផ្សេងៗ ដើម្បីជូនទៅដល់ពលករខ្មែរយើងដែលជួបការលំបាកនៅក្នុងផ្ទះស្នាក់នៅតំបន់អានសានចំនួនពីរកន្លែង ប្រមាណ២០នាក់ នេះតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជា។ ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវម៉ាស់ សៀវភៅណែនាំពីច្បាប់ការងារ ភេសជ្ជៈ អង្ករ ដើម្បីជូនទៅដល់ពលករខ្មែរយើងស្នាក់នៅក្នុងផ្ទះស្នាក់នៅតំបន់អានសាន ហើយក្រុមការងារបន្ទាប់មក...

Stay connected

0FansLike
0FollowersFollow
0SubscribersSubscribe

Latest article

ក្រុមឧក្រិដ្ឋជន (៤នាក់ត្រូវស្លាប់)ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់យ៉ាងសាហាវ

មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ...

ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។ យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី...

ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក បានអោយដឹកថា ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។ ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ ដោយសារតែ ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា នេះវាមានអត្ថន័យបង្កប់ច្រើន...