គ្រូពេទ្យមីយ៉ាន់ម៉ាព្រមានឈប់ព្យាបាលអ្នកជំងឺ ក្រោយខឹងកងយោធាគ្រប់គ្រងអំណាច
ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ានៅក្នុងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទម្សិលមិញនេះថា ពួកគេនឹងបញ្ឈប់ការព្យាបាលអ្នកជំងឺ ប្រសិនបើយោធានៅតែគ្រប់គ្រងអំណាច។
ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលយ៉ាងតិចចំនួន ២០ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹង ក្រុមយោធាដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ហើយថែមទាំងបានចាប់ឃុំខ្លួនមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរាប់រយនាក់ផងដែរ។
ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាទាំងនោះបានគំរាមបញ្ឈប់ការងាររបស់ពួកគេ បើទោះបីជាមានការឆ្លងមេរោគកូវីដ-១៩ នៅតែបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសដែលប្រជាជនចំនួន ៥៤ លាននាក់ក៏ដោយ។
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ មិនអាចទាក់ទងរដ្ឋាភិបាលកងទ័ពថ្មីរបស់មីយ៉ាន់ម៉ា ដើម្បីសុំការអត្ថាធិប្បាយអំពីការធ្វើពហិការរបស់គ្រូពេទ្យ និងសញ្ញាទូលំទូលាយនៃការរីករាលដាលនៃក្រុមប្រឆាំងបានទេ។
គួរជម្រាបថា កំហឹងប្រឆាំងនឹងយោធាបានផ្ទុះឡើងនៅលើបណ្តាញសង្គមជាមួយនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាព និងទង្វើរបស់យោធាមីយ៉ាន់ម៉ា ដោយពួកគេបានចោទប្រកាន់ថា ក្រុមយោធាកំពុងបំផ្លាញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ទៅក្នុងនរក។
ទីក្រុងមូស្គូ តុលាការបានសម្រេចកាត់ទោសលោក Alexey Navalny ឲ្យជាប់ពន្ធនាគាររយៈពេល….
តុលាការទីក្រុងមូស្គូ បានសម្រេចកាត់ទោសលោក Alexey Navalny ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះដោយបានបិទបញ្ចប់នូវសវនាការដ៏ក្តៅគគុក បន្ទាប់ពីវិមានក្រឹមឡាំង បានរិះគន់ និងចោទប្រកាន់លោក ថាបានរំលោភច្បាប់លក្ខខណ្ឌដោះលែងខ្លួនរបស់លោក ខណៈលោកកំពុងសម្រាកព្យាបាលខ្លួន នៅប្រទេសអាល្លឺម៉ង់ ក្រោយពីលោកត្រូវបានគេអំពុល និងបានព្យាយាមចោទប្រកាន់មេដឹកនាំរុស្ស៊ី គឺលោក ពូ ទីន ថាជាអ្នកបំពុលលោកថែមទៀត។
ក្រុមហ៊ុន General Motors (GM) មានផែនការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ ប្រេង -សាំង គ្រប់ប្រភេទទាំងអស់ នៅឆ្នាំ២០៣៥
អាមេរិក៖ ក្រុមហ៊ុន General Motors (GM) មានផែនការបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ ប្រេង -សាំង គ្រប់ប្រភេទទាំងអស់ នៅឆ្នាំ២០៣៥ ដោយងាកទៅចាប់យកការផលិតរថយន្តអគ្គិសនីជំនួសវិញ ដែលវាជាផ្នែកមួយនៃគម្រោងកាត់បន្ថយការបំភាយកាបូននៅលើផែនដីនៅឆ្នាំ២០២៤ ។
ផែនការរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំររបស់សហរដ្ឋអាមេរិកមួយនេះ គឺខុសប្លែកពីក្រុមហ៊ុនដទៃ ដោយ GM បានដាក់គោលដៅខាងលើនេះ ជាមួយនឹងការផលិត រថយន្តអគ្គិសនី ដែលប្រើប្រាស់ថាមពលកើតឡើងវិញ ឬ Renewable Energy ដែលវាពិតជាជួយសន្សំថាមពល...
យោធាមីយ៉ាន់ម៉ា ដករដ្ឋមន្រ្តីនិងសមាជិកសភា ២៤ រូប ដាក់ជំនួស ១១ នាក់នៅក្នុងរដ្ឋបាលថ្មី
យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការបោសសំអាត រដ្ឋាភិបាលដែលបានជ្រើសរើសតាម បែបប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសានស៊ូជី ដោយបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន ២៤ រូប ខណៈដាក់ឈ្មោះជំនួស ១១ រូបនៅក្នុងរដ្ឋបាលថ្មី របស់ខ្លួន បន្ទាប់ពីធ្វើការ ដណ្តើមអំណាច ដោយរដ្ឋប្រហារ។
យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយ យោធា...
លោក ចូ បៃដិន គម្រាមនិងដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា
លោកប្រធានាធិបតី ចូ បៃដិន បានគំរាមដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្តើមអំណាច និងឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រីអ៊ុង សានស៊ូជី កាលពីម្សិលមិញនេះ៕
ប្រទេសចិនសង្ឃឹមថាគ្រប់ភាគីនៅមីយ៉ាន់ម៉ា អាចដោះស្រាយការខ្វែងគំនិតគ្នា ស្ថិតក្រោមរដ្ឋធម្មនុញ្ញ និងការរក្សាឲ្យបាននូវស្ថិរភាព
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនបានដឹងលឺអំពីការធ្វើរដ្ឋប្រហារយោធា ដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានាថ្ងៃចន្ទនេះ ហើយសង្ឃឹមថា ភាគីទាំងអស់អាចដោះស្រាយការខ្វែងគំនិតគ្នានានា នៅក្រោមរដ្ឋធម្មនុញ្ញ និងរក្សាឲ្យបាននូវស្ថិរភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងយ៉ាងដូច្នេះថា «ខាងយើងបានកត់សម្គាល់ឃើញនូវអ្វី ដែលបាននិងកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ហើយកំពុងតែស្វែងយល់ស្ថានការណ៍បន្ថែមទៀត។...
បន្ទាប់ចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី រួចហើយក៏មានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ បានធ្វើអោយពលរដ្ឋមីយ៉ាន់ម៉ាចលាចលយ៉ាងខ្លាំង
បន្ទាប់ពីមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅព្រឹកនេះ ព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ដូចជាមានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ វាបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្ដែងនៅតាមម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារនានានៅក្នុងទីក្រុងយ៉ាំងហ្គោន ក្រុមមនុស្សបានតម្រង់ជួរគ្នាសម្រុកចាំដកលុយនៅគ្រប់ទូម៉ាស៊ីន ATM ទាំងនោះ។ ធនាគារភាគច្រើនត្រូវបានបិទ សេវាទូរស័ព្ទត្រូវបានផ្ដាច់ ហើយអ៊ីនធឺណេតនៅទូទាំងប្រទេសត្រូវបានបិទភ្លាមៗ។
ទន្ទឹមនឹងនេះ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាសម្រុកទៅផ្សារ និងឈរចាំនៅតាមហាងទំនិញ ដើម្បីទិញអង្ករ និងប្រេងឆា...
យោធាមីយ៉ាន់ម៉ា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ បន្ទាប់ពីចាប់ខ្លួនលោកស្រី ស៊ូជី
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ ឃុំខ្លួននៅក្នុងផ្ទះ ដោយយោធា ដែលគេមើលឃើញថាទង្វើបែបនេះគឺជា «រដ្ឋប្រហារ»។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ា ក៏ប្រកាសដែរថា អនុប្រធានាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា...
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបញ្ជាក់ថា ការផ្អាកលក់សព្វាវុធរបស់សហរដ្ឋអាមេរិក មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងអ៊ីស្រាអែល-អេមីរ៉ាត់អារ៉ាប់រួមឡើយ
អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ការសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅអោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម នឹងមិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនង រវាងអ៊ីស្រាអែលជាមួយអេមីរ៉ាត់អារ៉ាប់រួមឡើយ ។
ការកត់សម្គាល់បែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ បានកើតមានឡើងបន្ទាប់ពីរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្អាកកញ្ចប់នៃការលក់យន្តហោះ F-35 ទៅអោយអេមីរ៉ាត់អារ៉ាប់រួម និងអាវុធទៅអោយអារ៉ាប៊ីសាអូឌីតជាបណ្តោះអាសន្ន ដើម្បីមានឱកាសពិនិត្យសើរើឡើងវិញនូវកញ្ចប់ទាំងនោះ ។
សូមរំលឹកផងដែរថា កន្លងមក កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើប F-35 ត្រូវទទួលបាននូវការអនុម័តយល់ព្រមពីអតីតរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក...
ទីបំផុត…! បូលិស បំបែកសំនុំរឿង នារីអូតេស មិនមែនបុរស១១នាក់នោះធ្វើបាបទេ តែមកពី…
ប្រិយមិត្តប្រាកដជាបនបានជ្រាបនូវរឿងដ៏កក្រើននៅលើបណ្តាញសង្គមហើយ ជុំវិញព័ត៌មាននារីបំរើនៅលើយន្តហោះម្នាក់ត្រូវបានសង្សាររួមនឹងមិត្តភ័ នាងមានឈ្មោះ Chri stine D ac era មានអាយុ 23ឆ្នាំ ជាអ្នកបម្រើការតាមយន្តហោះ (នៃប្រទេសហ្វីលីភីន) ដែលត្រូវបានគេរកឃើញថាបាត់ បង់ជីវិត នៅក្នុងបន្ទប់សណ្ឋាគារ ចុងគេនៃ NYE មិត្តភក្ដិ និង សង្សារនាងពេកទើបក្លាយទៅជាបែបនេះ រឿងនេះកំពុងតែផ្ទុះពេញបណ្ដាញ Twitter ហើយបាន Trending...