កំពូលគម្រោងដ៏អស្ចារ្យរបស់ Bill Gate «បាំងកំដៅព្រះអាទិត្យ»ដើម្បីជួយភពផែនដី

បរទេស៖ ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន Forbes កាលពីសប្ដាហ៍កន្លងទៅនេះ កំពូលមហាសេដ្ឋី និងជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft លោក Bill Gate បាននិយាយថា”ប្រាកដណាស់ដែលអ្នកមិនអាចយកម្រាមដៃអ្នកទៅបាំងពន្លឺ និងកំដៅព្រះអាទិត្យបានឡើយ ប៉ុន្តែប្រហែលជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអ្នកដែលអាចធ្វើរឿងនេះបាន”។ លោក Bill Gate បានប្រកាសពីការអះអាងថា លោកពិតជាបានផ្តល់កញ្ចប់ជំនួយជាថវិកាទៅដល់គម្រោងដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យភពផែនដីអាចទប់ទល់ទៅនឹងកំដៅព្រះអាទិត្យ និងធ្វើយ៉ាងណាឲ្យភពមួយនេះមានអត្រាសីតុណ្ហភាពធ្លាក់ចុះមកវិញ ឬត្រូវបានគេហៅថា Cover the Sun (បាំងកំដៅព្រះអាទិត្យ)។...

ទីបំផុត…! បូលិស បំបែកសំនុំរឿង នារីអូតេស មិនមែនបុរស១១នាក់នោះធ្វើបាបទេ តែមកពី…

ប្រិយមិត្តប្រាកដជាបនបានជ្រាបនូវរឿងដ៏កក្រើននៅលើបណ្តាញសង្គមហើយ ជុំវិញព័ត៌មាននារីបំរើនៅលើយន្តហោះម្នាក់ត្រូវបានសង្សាររួមនឹងមិត្តភ័ នាងមានឈ្មោះ Chri stine D ac era មានអាយុ 23ឆ្នាំ ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកបម្រើការតាមយន្តហោះ (នៃប្រទេសហ្វីលីភីន) ដែលត្រូវបានគេរកឃើញថាបាត់ បង់ជីវិត នៅក្នុងបន្ទប់សណ្ឋាគារ ចុងគេនៃ NYE ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិត្តភក្ដិ និង សង្សារនាងពេកទើបក្លាយទៅជាបែបនេះ រឿងនេះកំពុងតែផ្ទុះពេញបណ្ដាញ Twitter ហើយបាន Trending...

បន្ទាប់ចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី​ រួចហើយក៏មានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ បានធ្វើអោយពលរដ្ឋមីយ៉ាន់ម៉ាចលាចលយ៉ាងខ្លាំង

បន្ទាប់ពីមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី​ និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅព្រឹកនេះ ព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ដូចជាមានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ វាបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្ដែងនៅតាមម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារនានានៅក្នុងទីក្រុងយ៉ាំងហ្គោន ក្រុមមនុស្សបានតម្រង់ជួរគ្នាសម្រុកចាំដកលុយនៅគ្រប់ទូម៉ាស៊ីន ATM ទាំងនោះ។ ធនាគារភាគច្រើនត្រូវបានបិទ សេវាទូរស័ព្ទត្រូវបានផ្ដាច់ ហើយអ៊ីនធឺណេតនៅទូទាំងប្រទេសត្រូវបានបិទភ្លាមៗ។ ទន្ទឹមនឹងនេះ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាសម្រុកទៅផ្សារ និងឈរចាំនៅតាមហាងទំនិញ ដើម្បីទិញអង្ករ និងប្រេងឆា...

សោកនាដកម្មដ៍រន្ធត់ ប្រធានក្លឹប និងកីឡាករប្រេស៊ីល​ជិះយន្ដហោះទៅប្រកួត ធ្លាក់ស្លាប់គ្មានសល់ម្នាក់

យន្ដហោះមួយគ្រឿង បានដឹកកីឡាករ និងប្រធានក្លឹប​បាល់ទាត់ Palmas ស្រាប់តែជួបនឹងគ្រោះអកុសល ធ្លាក់នៅក្នុងព្រៃ បណ្ដាលឲ្យមនុស្សចំនួន៦នាក់ស្លាប់ កាលពីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ (វេលានៅក្នុងតំបន់) ស្ថិតនៅភាគខាងជើងរដ្ឋ Tocantins ​ប្រទេសប្រេស៊ីល។ បើតាមសារព័ត៌មាន The New York Times បានចេញផ្សាយ កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៤ ខែមករា...

គ្រូពេទ្យមីយ៉ាន់ម៉ាព្រមានឈប់ព្យាបាលអ្នកជំងឺ ក្រោយខឹងកងយោធាគ្រប់គ្រងអំណាច

ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ានៅក្នុងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទម្សិលមិញនេះថា ពួកគេនឹងបញ្ឈប់ការព្យាបាលអ្នកជំងឺ ប្រសិនបើយោធានៅតែគ្រប់គ្រងអំណាច។ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលយ៉ាងតិចចំនួន ២០ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹង ក្រុមយោធាដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ហើយថែមទាំងបានចាប់ឃុំខ្លួនមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរាប់រយនាក់ផងដែរ។ ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាទាំងនោះបានគំរាមបញ្ឈប់ការងាររបស់ពួកគេ បើទោះបីជាមានការឆ្លងមេរោគកូវីដ-១៩ នៅតែបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសដែលប្រជាជនចំនួន ៥៤ លាននាក់ក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ មិនអាចទាក់ទងរដ្ឋាភិបាលកងទ័ពថ្មីរបស់មីយ៉ាន់ម៉ា ដើម្បីសុំការអត្ថាធិប្បាយអំពីការធ្វើពហិការរបស់គ្រូពេទ្យ និងសញ្ញាទូលំទូលាយនៃការរីករាលដាលនៃក្រុមប្រឆាំងបានទេ។ គួរជម្រាបថា កំហឹងប្រឆាំងនឹងយោធាបានផ្ទុះឡើងនៅលើបណ្តាញសង្គមជាមួយនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាព និងទង្វើរបស់យោធាមីយ៉ាន់ម៉ា ដោយពួកគេបានចោទប្រកាន់ថា ក្រុមយោធាកំពុងបំផ្លាញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ទៅក្នុងនរក។

យោធាមីយ៉ាន់ម៉ា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ បន្ទាប់ពីចាប់ខ្លួនលោកស្រី ស៊ូជី

បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ ឃុំខ្លួននៅក្នុងផ្ទះ ដោយយោធា ដែលគេមើលឃើញថាទង្វើបែបនេះគឺជា «រដ្ឋប្រហារ»។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ា ក៏ប្រកាសដែរថា អនុប្រធានាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា...

លោក ចូ បៃដិន គម្រាមនិងដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា

លោកប្រធានាធិបតី ចូ បៃដិន បានគំរាមដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្តើមអំណាច និងឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រីអ៊ុង សានស៊ូជី កាលពីម្សិលមិញនេះ៕

ព្រឹកនេះសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងថ្មីជាង ១៩ម៉ឺននាក់ និងជាង ៣ពាន់នាក់ទៀតស្លាប់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២៥,៣៩០,០៣៧នាក់ក្នុងនោះអ្នកជំងឺសរុប ១៥,២២២,៧១៦ បានជាសះស្បើយ និងជាង ៤០ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩២,០៦០នាក់ និងអ្នកជំងឺសរុប ៣,៨៨៦នាក់ បានស្លាប់។ តាមតួលេខខាងលើ បានបង្ហាញថា...

ឆ្មាំជាតិបន្តនៅ វ៉ាស៊ីនតោន រហូតដល់ខែមីនាដើម្បីផ្តល់សន្តិសុខអំឡុងការកាត់ក្តីលោកTrump

កងទ័ពឆ្មាំជាតិប្រមាណ៥,០០០នាក់នឹងត្រូវបន្តដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី អំឡុងការកាត់ក្តីចោទប្រកាន់អតីតប្រធានាធិបតី Donald Trump។ ពួកគេនឹងស្ថិតនៅក្នុងរដ្ឋធានីរហូតដល់ពាក់កណ្តាលខែមីនា។យោងតាមរបាយការណ៍ពី Politico កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងឆ្មាំជាតិចំនួន៧,០០០នាក់នឹងបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនរហូតដល់ការកាត់ក្តីលោក Trump ចាប់ផ្តើមនៅខែកុម្ភៈ។ បន្ទាប់ពីនោះ ឆ្មាំ៥,០០០នាក់នឹងបន្តឈរជើងរហូតដល់ការជំនុំជម្រះបញ្ចប់ដែលទំនងជានៅពាក់កណ្តាលខែមីនា។ ប្រភពពី Politico និយាយថា ការដាក់ពង្រាយនេះគឺចាំបាច់ណាស់ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខអំឡុងពេលជំនុំជម្រះ ប៉ុន្តែកងទ័ពនិយាយថា ពួកគេត្រូវបានគេផ្តល់ព័ត៌មានតិចតួចបំផុតអំពីបេសកកម្មនេះ។កងទ័ពឆ្មាំជាតិប្រមាណ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅរដ្ឋធានីបន្ទាប់ពីមានកុបកម្មគាំទ្រលោក Trump នៅវិមានកាពីតូលកាលពីដើមខែនេះ។ កងទ័ពបានបន្តការយាមល្បាតក្នុងអំឡុងពិធីស្បថឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden។ ការដាក់ពង្រាយនេះបានធ្វើឲ្យអ្នកសាធារណរដ្ឋមួយចំនួនខឹងសម្បា ដោយពួកគេយល់ថា...

យោធាមីយ៉ាន់ម៉ា ដករដ្ឋមន្រ្តីនិងសមាជិកសភា ២៤ រូប ដាក់ជំនួស ១១ នាក់នៅក្នុងរដ្ឋបាលថ្មី

យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការបោសសំអាត រដ្ឋាភិបាលដែលបានជ្រើសរើសតាម បែបប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសានស៊ូជី ដោយបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន ២៤ រូប ខណៈដាក់ឈ្មោះជំនួស ១១ រូបនៅក្នុងរដ្ឋបាលថ្មី របស់ខ្លួន បន្ទាប់ពីធ្វើការ ដណ្តើមអំណាច ដោយរដ្ឋប្រហារ។ យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយ យោធា...

Stay connected

0FansLike
0FollowersFollow
0SubscribersSubscribe

Latest article

ក្រុមឧក្រិដ្ឋជន (៤នាក់ត្រូវស្លាប់)ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់យ៉ាងសាហាវ

មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ...

ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។ យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី...

ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក បានអោយដឹកថា ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។ ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ ដោយសារតែ ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា នេះវាមានអត្ថន័យបង្កប់ច្រើន...