ចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់បុរសម្នាក់អាយុ ៣៨ឆ្នាំ ជាអ្នកជំងឺ ដែលវិលត្រឡប់ពីប្រទេសថៃ មូលហេតុការនៃស្លាប់ដោយសារមហារីកថ្លើមដំណាក់កាលចុងក្រោយ

ជូ្រក ៣០ក្បាលត្រូវបានបំផ្លាញ់ក្រោយឈ្មួញដឹកចេញពីប្រទេសថៃ

កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានស្ទាក់ចាប់សត្វជ្រូករស់ ដែលក្រុមឈ្មួញលួចដឹកពីប្រទេសថៃនាំចូលតាមច្រករបៀងបានចំនួន៣០ក្បាល លុះមន្ត្រីជំនាញធ្វើការពិសោធន៍ រកឃើញថា សត្វជ្រូកទាំងនោះ សុទ្ធមានតែជំងឺប៉េស្តអាហ្វ្រិក ទើបសមត្ថកិច្ចយកទៅសម្លាប់ ហើយយកទៅដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ...

ភ្ញាក់ផ្អើល ក្រោយម្ចាស់ប្រេនសម្រស់ធម្មជាតិជួបរឿងនេះ

មហាជនពិតជាបានស្គាល់ហើយ ម្ចាស់ប្រេនសម្រស់ធម្មជាតិ សារ៉ាយសមុទ្រ ឃូសុី និងជានារីចិត្តធម៏ដែរតែងតែជួយដល់ពលរដ្ឋដែលមាន ជីវភាព​ខ្វះខាត់កន្លង។ ម្ចាស់ប្រេនសម្រស់ធម្មជាតិ លោកស្រី ឈាង រ័ត្ន រួមនិងស្វាមី លោក ឃាង ពុទ្ធី ត្រូវបានទទួល ព្រះរាជក្រឹត្សពីរ ​​​​                   ...

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសចាក់វ៉ាក់សាំងបេីលក្ខខណ្ឌគ្រប់គ្រាន់

យោងតាមគណី facebook របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះមុននេះថា ខ្ញុំបាទឡេងណាវ៉ាត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា ។

ហាមមុខសញ្ញាទាំង ៩ មិនឱ្យចាក់វ៉ាក់សាំងកូវិដ ១៩

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំបម្រាមចំនួន ០៩ ចំណុច ចំពោះបុគ្គលដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក៏ដូចជាវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដទៃទៀត។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំថា មុខសញ្ញាដែលហាម មិនឱ្យចាក់វ៉ាក់សាំង មានដូចតទៅ៖ ១. អ្នកមានប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងវ៉ាក់សាំង (អាឡែរហ្ស៊ី) មានន័យថាបុគ្គលហ្នឹងងាយនឹងអាឡែរហ្ស៊ីជាមួយនឹងវ៉ាក់សាំង ហើយធ្លាប់មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង បើទោះជាមិនមែនវ៉ាក់សាំងកូវីដ-១៩ និយាយជារួមគឺឱ្យតែមានប្រវត្តិធ្លាប់ប្រតិកម្មនឹងវ៉ាក់សាំងគឺមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩បានទេ។ បុគ្គលនេះត្រូវជម្រាបជូនក្រុមគ្រូពេទ្យជាបន្ទាន់...

អនិច្ចា សង្ឃមួយអង្គត្រូវចាប់ផ្សឹក ក្រោយមានទំនាក់ទងស្នេហាយ៉ាងពុះកញ្រ្ជោល

សង្ឃមួយអង្គ ឈ្មោះ ម៉ាន់ មុំ ត្រូវមន្ត្រីមន្ទីរធម្មការ រៀបចំពិធីផ្សឹកតាមនិតិវិធីច្បាប់ ភ្លាមៗ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយសង្ឃអង្គនេះ បានរួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៤ឆ្នាំ ជាញឹកញាប់ នៅកុដិរបស់ខ្លួន នៅ វត្តគិរី ភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត...

Streamer កូរ៉េដ៏ល្បីម្នាក់បន្សល់ទុកពាក្យ ១ ក្រោយបញ្ចប់ខ្លួន

តារាអនឡាញដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង គឺ អ្នកនាង Maetel ត្រូវបានគេរាយការណ៍ថា នាងបានទទួលមរណភាពនៅក្នុងវ័យ ៣៦ឆ្នាំ។ បានធ្វើឱ្យហ្វេនៗ អ្នកគាំទ្រ រន្ធត់ចិត្តមិនស្ទើរឡើយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្រណោះស្រណោកកាន់តែខ្លាំង នៅពេលនាងបានបន្សល់នូវពាក្យ ១ឃ្លា អរគុណសម្រាប់ពេលវេលាទាំងនោះ លាហើយ។ នាងបានប្រាប់ទៅកាន់ អ្នកគាំទ្ររបស់ថា នាងមានការឈឺចាប់ច្រើនហើយ ហើយនឹងបានពិនិត្យពេទ្យឃើញរោគវិនិច្ឆ័យថា កើតជំងឺធ្លាក់ទឹកចិត្តជាទម្ងន់ទៀត។ រឿងហេតុទាំងនេះហើយ ទើបធ្វើឲ្យនាងសម្រេចចិត្តផ្ដាច់ជីវិតទៅ....។ នាងបានលាអ្នកគាំទ្រ កាលពីថ្ងៃទី ៣ ខែកុម្ភៈ...

ច្បាស់ការណ៏ហើយ! ពលរដ្ឋជញ្ជូនឥវ៉ាន់យ៉ាងមមាញឹក ខណះមានអគ្គីភ័យក្នុងខណ្ឌកំបូល

នៅវេលាម៉ោង​ ០៨:៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ កុម្ភះ ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅឃ្លាំងស្តុកកាវ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិត្រាចតាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ​ ។ + ម្ចាស់ទីតាំងឈ្មោះ : Zhao Keli...

វីរជនព្រៃឈើ អ៊ុច ឡេង និងសកម្មជនព្រៃឈើ៤នាក់ត្រូវបានមន្ត្រីបរិស្ថានឃាត់ខ្លួន

សកម្មជនបរិស្ថាន៥រូប​ ត្រូវបានមន្ត្រីបរិស្ថានធ្វើការឃាត់ខ្លួននារសៀលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥​ ខែកុម្ភៈ​នេះនៅទឹកដីខេត្តក្រចេះ។ សកម្មជនដែលគេស្គាល់ឈ្មោះមានបីនាក់​ រួមមានលោក​ ហេង​ ស្រស់​ លោក​ អ៊ួច​ ឡេង​ និងលោក​ ម៉ែន​ ម៉ាត់ហៅផុន។ នៅវេលានេះអ្នកទាំង៥ត្រូវបានបញ្ជូនទៅកាន់អធិការក្រុងក្រចេះ ។ អង្គការសង្គមស៊ីវិលកំពុងធ្វើការឃ្លាំមើលអំពីបញ្ហាឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូបនេះព្រោះពួកគាត់មិនបានប្រព្រឹត្តិអ្វីខុសនិងច្បាប់ទេ។ សុំបញ្ជាក់ ពួកគាត់គ្រាន់តែចូលទៅដាក់ផ្លាក់សញ្ញាតាមដើមឈើកុំឲ្យមានការកាប់បំផ្លាញព្រៃឈើតែប៉ុណ្ណោះក្រោមពាក្យស្លាក «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង»។

នារីស្រស់ស្អាតម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាលិចបាត់ស្រមោល

ហេតុការណ៍នេះកើតឡើងនៅម៉ោង10:10នាទីថ្ងៃទី06.02.2021 នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិចបាត់ស្រមោល នៅលើស្ពានគីហ្សូណាបង្គោលទី13 ភូមិទី ៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។ នារីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ បានជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិលុះមកដល់កន្លែងកើតហេតុបានលោតពីលើស្ពានចូលក្នុងទន្លេបាត់ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូនិងអាវពណ៌សមួយដោយមិនដឹងមូលហេតុ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរក ៕

Stay connected

0FansLike
0FollowersFollow
0SubscribersSubscribe

Latest article

ក្រុមឧក្រិដ្ឋជន (៤នាក់ត្រូវស្លាប់)ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់យ៉ាងសាហាវ

មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ...

ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។ យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី...

ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក បានអោយដឹកថា ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។ ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ ដោយសារតែ ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា នេះវាមានអត្ថន័យបង្កប់ច្រើន...