គ្រប់សព្វតែម្ដងចិនអើយ សូម្បីតែដំបងឆក់ក៍មានជាតិផ្ទុះដែរ

កម្លាំងសន្តិសុខសណ្ឋាគារឆ្នេរសមុទ្រខៀវ ក្នុងក្រុងព្រះសីហនុ បានឃាត់ខ្លួនបរុសជនជាតិចំនួន០២នាក់ ដែលស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវ បន្ទប់លេខ២៩១២​ និង​ ២៩១៣ ដែលបានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារ​ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី​ ២៤ មករា ២០២១​ ។ ក្រោយឃាត់ខ្លួន ជនសង្សយ័ជាជនជាតិចិនទាំង២នាក់ ខាងសន្តិសុខ សណ្ឋាគារ បានប្រគល់ជូន កម្លាំងស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ផ្អើលមួយភូមិវាលត្បូងក្រោយប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងព្រៃ

បុរសវ័យ២៣ឆ្នាំម្នាក់បានលួចធ្វេីអត្តឃាតចងកនឹងខ្សែរមងក្ដាមបណ្តាលឲ្យស្លាប់ស្ថិតនៅក្នុងចំនុច (ព្រៃភូមិវាលត្បូង) ភូមិវាលត្បូង​ ឃុំស្រែអំបិល​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង០៧:៣០នាទីព្រឹកថ្ងៃពុធ​ ទី២៧ខែមករាឆ្នាំ២០២១​ ធ្វេីឲមានការភ្ញាក់ផ្អេីលដល់អ្នកស្រុកនិងអជ្ញាធរចុះដល់កន្លែងកេីតហេតុទាំងព្រឹក​ ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកេីតហេតុ​ អជ្ញាធរឃុំស្រែអំបិល​ និងមន្រ្តីនគបាលមូលដ្នានបាន​ បញ្ចក់ថា​ សកសពជនរងគ្រោះ​ ឈ្មោះ​ បួង​ ធន​ ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ​ រស់នៅចំនុចកេីតហេតុខាងលេីបានយក​ ខ្សែរមងក្តាមព័ណខ្មៅប្រវែង២ម៉ែត្រចងកជាប់នឹងមែកឈេីនៅក្នងព្រៃវាលត្បូងបណ្តាលឲបាត់បង់ជីវិតតែម្តង៕ លោកមេភូមិវាលត្បូងបានបន្តថា​៖​ តាមការបភ្លឺពីក្រុមគ្រួសារសាច់ញ្ញាតិបុរសជាជនរងគ្រោះខាងលេីនេះក្រោយពីឈប់សំរាក់ពីការងាររោងចក្ររយះពេលមួយឆ្នាំមក​ រូបគេនៅតែក្នុងផ្ទះមិនដែលដេីរទៅណាមកណាទេ​...

ស្លាប់១៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែមករា

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៧ លើក ក្នុងនោះបណ្ដាលឱ្យស្លាប់មនុស្សចំនួន១៧ នាក់ របួសសរុបចំនួន១៩ នាក់ (របួសធ្ងន់ចំនួន១៣ នាក់) ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា រយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៤២ លើក ធ្វើឱ្យមនុស្សចំនួន១៣៩...

ល្បិច​ហៅ​កង់​បី​ជិះ​ទៅ​ដក​លុយ​ពី​១​កន្លែង​​ទៅ​១​កន្លែង តែ​មក​ចប់​ត្រឹម​អ្នក​រត់​​កង់​បី

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ដឹក​ម៉ូយ​ទៅ​ពីរ​បី​កន្លែង​មិន​បាន​ប្រយ័ត្ន ក៏​ចាញ់​បោក​ជនសង្ស័យ​អស់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លុយ​៧​ម៉ឺន​រៀល​ទៀត លុះ​កន្លង​ទៅ​ជិត​កន្លះ​ខែ ទើប​ជួប​ម្តងទៀត ក៏​ប្តឹង​សមត្ថកិច្ច​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​DN ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។ តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សន ឌា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​ម្តុំ​ផ្សារ​ព្រែក​ព្នៅ បាន​ឌុ​ប​ជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ...

អង្គុយផឹកស្រាជាមួយគ្នាសុខៗ ស្រាប់តែយកកាំបិតមកកាប់ទៅលើដៃគូររងរបួសធ្ងន់

កណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងពុំដឹងជាមានមូលហេតុអ្វី បានយកកាំបិតកាប់ទៅលើដៃគូរខ្លួនដែលអង្គុយផឹកជាមួយគ្នា ជាច្រើនកាំបិត បណ្ដាលឲ្យ រង របួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨.ខែមករា ឆ្នាំ២០២១.វេលាម៉ោង១៨និង៣០នាទីនៅចំណុចរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។ ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ធន់)។ ជនស្ស័យឈ្មោះសារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ...

ឈាម​ស្រែក​ស្បែក​ហៅ អតីត​យុទ្ធ​ជនម្នាក់ត្រូវបានផ្ដាច់ជីវិត ពេលនេះចាប់បានជន​ដៃ​​ដល់​​ហើយ

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​អ​តីត​យុទ្ធ​​ជន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ចំណុច​ផ្លូវ​៥០២ ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​០២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ រួច​មក​អូស​ជន​រង​គ្រោះ​ដាក់​លើ​គំនរ​ឈើ​ដែល​ឆេះ ចំណែក​ម៉ូតូ​វិញ​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​។ លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ជនសង្ស័យ​វាយ​ត្រូវ​ក្បាល និង​មុខជា​ច្រើន​កន្លែង​រហូត​សន្លប់ រួច​ហើយ​ជនសង្ស័យ​បាន​អូស​ជន​រង​គ្រោះ​ដាក់​លើ​គំនរ​ឈើ​ដែល​ជនសង្ស័យ​រូប​នេះ​បាន​ចាក់​សាំង​ដុត​ឆេះ​រួច​ជា​ស្រេច ចំណែក​ជនសង្ស័យ​ក៏​ទៅ​បាត់​។ ក្រោយមក​ក៏​ត្រូវ​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ទាន់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ រួច​ក៏​ទាញ​ចេញ​ជន​រង​គ្រោះ​ពី​កន្លែង​ឆេះ​នោះ...

លោក អ៊ី បញ្ញាដែលជាអ្នកសារព័ត៌មាន បានស្លាប់ហើយ

ភ្នំពេញ៖អ្នកសារព័ត៌មាន វ័យក្មេង អ៊ី បញ្ញា អាយុ២២ឆ្នាំ បានស្លាប់ហើយ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ ។ បើតាមការបញ្ជាក់របស់ក្រុមគ្រួសារនៃសព ។ នាពេលថ្មីៗនេះ ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹង ម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និង...

អាសូរ​ពន់ពេក ! ទោះ​កូន​ក​ម្លោះបាន​បាត់បង់​ជីវិតតែ​ភ្ញៀវ​​ចូលរួម​មង្គលការ​យ៉ាងកុះករ

រឿង​កូន​ក​ម្លោះ​ស្លាប់​ក្នុង​ពិធី​មង្គលការ ដែល​កម្មវិធី​បាន​ឈាន​ដល់​ហៀ​ប​និង​ទទួលភ្ញៀវ​ទៅ​ហើយ គឺ​មាន​ភ្ញៀវ​ចូលរួម​រហូត​ដល់​ទៅ​៥២​តុ ក្នុង​ចំនួន​ម្ហូប​ដែល​ត្រៀម​ទទួលភ្ញៀវ ៦៥​តុ។ នេះ​មាន​ន័យ​ថា ៖ កម្មវិធី​មង្គលការ គឺ​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ដោយ​មាន​ភ្ញៀវ​ចូលរួម​កុះករ និង​មាន​តន្ត្រី​កំដរ​ជា​ធម្មតា ហាក់​គ្មាន​អ្វី​កើតឡើង គ្រាន់តែ​ពេល​ទទួលភ្ញៀវ​អវត្តមាន​តែ​កូន​ក​ម្លោះ​ប៉ុណ្ណោះ ។ ដូច្នេះ មិន​ដូច​នូវ​អ្វី​ដែល​លើក​ឡើង​ថា ៖ រោងការ​ក្លាយជា​រោង​បុណ្យសព​នោះ​ឡើយ ។ ពិត​ណាស់​ថា ជា​ការ​សង្វេគ​ខ្លាំង​ណាស់ គ្រា​ដែល​មង្គលការ​មួយ​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង...

មេគយ​ចល័ត​តំប​ន់​៥​ ឈួន​ សោភា ដកបញ្ឈរជើង​បណ្តោះអាសន្ន ក្រោយចាប់ឡានយោធិនដែលធ្វើអោយ

បើតាមប្រភព​ច្បាស់​ការ​ណ៍ពី​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ បានអោយដឹងថា​ បន្ទាប់​ពី​មាន​ការរិះគន់​ខ្លាំងទៅលេី​ទង្វើ​របស់​ លោក​ ឈួន​ សោភា​ ប្រធាន​គយចល័ត​តំបន់​ ៥​ ចាប់រថយន្ត​អង្គភាព​យោធា​ការពារ​ព្រំដែន​ រហូតបណ្ដាល​អោយ​ទាហាន​ការពារ​ព្រំដែន​ម្នាក់​តូចចិត្ត​រត់ទៅចងកសម្លាប់ខ្លួននោះ​ ពេលនេះ​ ថ្នាក់​លេី​បាន​ដក​ លោក​ ឈួន​ សោភា​ ឡេីងមក​អគ្គនាយក​ដ្ឋាន​គយ​ និង​ រដ្ឋាករ​ ដេីម្បី​ស៊េីបអង្កេត​រកអោយឃើញរឿងពិត ។ លោក​ យឹម​ ផល្លី​ អនុប្រធាន​គយចល័ត​តំបន់​៥​...

១១ នាក់បន្ថែមទៀត ក្រោយមានការបន្ទោបង់តាមទីសាធារណៈ…..!

យោតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា ស្លាកមានខ្លឹមសារ “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ រយៈពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួនជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ...

Stay connected

0FansLike
0FollowersFollow
0SubscribersSubscribe

Latest article

ក្រុមឧក្រិដ្ឋជន (៤នាក់ត្រូវស្លាប់)ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់យ៉ាងសាហាវ

មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ...

ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។ យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី...

ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក បានអោយដឹកថា ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។ ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ ដោយសារតែ ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា នេះវាមានអត្ថន័យបង្កប់ច្រើន...