ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកជំទាវ ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញ ជាជំនួយការប្រធានព្រឹទ្ធសភា

ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ ទេ ។ ក្នុងព្រះរាជក្រឹត្យនេះ ក៏បានសម្រេចតែងតាំង...

អបអរសាទរ ស្ត្រីខ្មែរ ៣នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩

យកតាមការចេញផ្សាយ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មិនមាន​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ ០៣នាក់ បានព្យាបាលជាសះស្បើយ។ ក្រសួងបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង ០៣នាក់រួមមានទី១. ស្ត្រីជនជាតិខ្មែរ អាយុ៣១​ឆ្នាំ រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានមកដល់​កម្ពុជា​នៅថ្ងៃ​ទី០២ ខែមករា ឆ្នាំ២០២១។ ទី២. ស្ត្រីជនជាតិខ្មែរ អាយុ​២៣ឆ្នាំ រស់​នៅភូមិសា​មគ្គីមានជ័យ សង្កាត់ប៉ោយ​ប៉ែត...

ញាក់សាច់! ពលរដ្ឋគំរាមដុតសមត្ថកិច្ចទាំងរស់

កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃអងារ៍ទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រពើខ្លោច ភូមិព្រែកល្វា ឃុំព្រែកទាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលមានករណីមនុស្សមួយក្រុមបានមកធ្វើការរារាំងបែបអនាធិបតេយ្យដោយប្រើប្រេងសាំងជះមកលើសមត្ថកិច្ចបម្រុង ថែមទាំងចាក់ដុតសំបកកង់ឡាន និងចាក់បំពងសំលេងមេក្រូដោយគ្មានការគោរពនិងញញើតច្បាប់សូម្បីតែបន្តិច។ បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាល លេខ០១១ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១និងលិខិតបញ្ជាបេសកម្មរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាល លេខ១២៥ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលម៉ោង៩និង០០នាទី...

ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ២០កញ្ចប់

អធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលប្រតិបត្ដិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ០១:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ សឹម វិច្ឆិកា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ពេញ សេត ភេទប្រុស...

កំពង់ផែកោះទន្សាយ សម្រេចបាន៥៥ភាគរយ គ្រោងបញ្ចប់ជាស្ថាពរ នៅចុងខែសីហា ឆ្នាំ២០២១

​(ភ្នំពេញ)៖ កំពង់ផែកោះទន្សាយ ស្ថិតក្នុងខេត្តកែប កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយពន្យាពេលមួយរយៈនៅចុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ និងបញ្ហាបច្ចេកទេស។ តាមការគ្រោងទុកកំពង់ផែទេសចរណ៍មួយនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ខណៈបច្ចុប្បន្នសម្រេចបាន៥៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «វឌ្ឍន៍ភាពមូលដ្ឋានឃុំ សង្កាត់ របស់ខេត្តកែប»។ លោក ម៉ម...

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្ត្រីជំនាញរកឃើញ

នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ស្ថិតក្នុងផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព...

អនិច្ចា សង្ឃមួយអង្គត្រូវចាប់ផ្សឹក ក្រោយមានទំនាក់ទងស្នេហាយ៉ាងពុះកញ្រ្ជោល

សង្ឃមួយអង្គ ឈ្មោះ ម៉ាន់ មុំ ត្រូវមន្ត្រីមន្ទីរធម្មការ រៀបចំពិធីផ្សឹកតាមនិតិវិធីច្បាប់ ភ្លាមៗ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយសង្ឃអង្គនេះ បានរួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៤ឆ្នាំ ជាញឹកញាប់ នៅកុដិរបស់ខ្លួន នៅ វត្តគិរី ភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត...

រដ្ឋបាលខេត្តកំពត ចាប់ផ្តើមរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីសំណង់នៅតាមបណ្ដា ក្រុង និង ស្រុក

អភិបាលខេត្តកំពតបានក្រើនរម្លឹកដល់អ្នកជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក សម្រាប់ឆ្នាំ២០២១ ដោយត្រូវរួមសហការគ្នាបន្តបង្កើនការត្រួតពិនិត្យ តាមដានការអនុវត្តច្បាប់ស្តីពីសំណង់ឱ្យបានម៉ឺងម៉ាត់ ហើយបន្តផ្សព្វផ្សាយច្បាប់ស្តីអំពីសំណង់ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមអនុវត្តតាមច្បាប់ទាំងអស់គ្នា។ ក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត ត្រួតពិនិត្យសំណង់ ស្ថានីយប្រេង ឧស្ម័នឥន្ធនៈ និងសំណង់គ្រប់ប្រភេទតាមបណ្ដាក្រុងស្រុកក្នុងខេត្ត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា...

ខ្ទើយដាច់យ៉ៃ…! យកកាំបិតភ្ជង់អ្នករត់ម៉ូតូឌុបមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ច

កណ្តាល៖កាលពីវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះមាន ចោរភេទទី៣ ម្នាក់ ឈ្មោះ ណាក់ រតនា ហៅ ចាន់នី បានធ្វើសកម្មភាព ​យកកាំបិតភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ ប៉ុន្តែជាអកុសល ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់ខ្លួនបាន ហើយប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ តែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចលើផ្លូវក្រួសក្រហម ចុះទៅវត្តក្រពើហា ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល...

សិស្សសាលា AIS សាខាជ្រោយចង្វារ ឈ្មោះ តាន់ សម្បត្តិឧត្តម ជិះឡានផ្លាកលេខនគរបាល បំពាក់ស៊ីរ៉ែន ត្រូវបានសមត្ថកិច្ចកោះហៅមកដុះក្អែល

មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបើករថយន្តផ្លាកលេខ«នប» ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ...

Stay connected

0FansLike
0FollowersFollow
0SubscribersSubscribe

Latest article

ក្រុមឧក្រិដ្ឋជន (៤នាក់ត្រូវស្លាប់)ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់យ៉ាងសាហាវ

មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ...

ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។ យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី...

ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក បានអោយដឹកថា ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។ ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ ដោយសារតែ ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា នេះវាមានអត្ថន័យបង្កប់ច្រើន...