ភ្ញាក់ផ្អើល…! រថយន្ត ៣ គ្រឿងបុកបន្តគ្នាគាបបុរសម្នាក់ជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះ
ខេត្តព្រះសីហនុ ៖ រថយន្តធុនធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះរួចហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះធ្វើឲ្យអ្នកបើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរងរបួសគាបជាប់ក្នុងរថយន្តដែលតាមសមត្ថកិច្ចបញ្ជាក់ប្រាប់ថា...
ជិះម៉ូតូធ្លាក់ប្រឡាយ បណ្ដាលអោយបាត់បង់ជីវិតភ្លែមៗនៅកន្លែងកើតហេតុ
នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ជិះម៉ូតូបណ្តាលឲ្យធ្លាក់ប្រឡាយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ។
រន្ធត់ណាស់…! បុរសម្នាក់បើកឡានបុករះ បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ ស្លាប់បាត់បង់អាយុជីវិត (មានរូប)
(ភ្នំពេញ)÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កហេតុដោយរថយន្តម៉ាកអាផាតមួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុករះរថយន្តចំនួន ២គ្រឿង និង ម៉ូតូ ២គ្រឿងបណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ឈ្មោះ ស្រីហេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដេីម្បីទៅយកធៀបហៅភ្ញៀវ បែរជាត្រូវរថយន្តបុកកិនស្លាប់យ៉ាងរន្ធត់ នៅមុខច្រកបុរីប៉េងហួតផ្លូវ២១៧ កាលពីវេលាម៉ោងប្រហែលជា០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004...
តំបន់ទេសចរណ៍សំខាន់ចំនួន ៣ រំពឹងថានឹងមានភ្ញៀវទៅលេងច្រើននៅក្នុងថ្ងៃឈប់សំរាកសប្តាហ៍
តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរនៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើននៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍យកចិត្តទុកដាក់វិធានការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់...
បេីករថយន្តLexus LX.470 ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូសណ្ដោងរុឺម៉កបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីរ បានបេីករថយន្តឡិចសុីស LX.470 ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសណ្ដោងរុឺម៉កបេីកបរដោយយុវជនម្នាក់ និងមានមនុស្សប្រុសស្រី៤នាក់ទៀតរួមដំណេីរជាមួយ បានមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរ ដែលគ្មានអ្នករងរបួសឬស្លាប់ក្នុងហេតុការណ៍នេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅចំណុចស្តុបផ្សារដេីមគ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ...
លៀង ចាន់ឡា កាន់តែមានហាងឆេងខ្លាំង ក្រោយរកបានទ្រនំច្បាស់លាស់!
សិល្បៈ មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា លៀង ចាន់ឡា កាន់តែមានសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងការចេញបទចម្រៀងថ្មីៗ និងសម្តែងរឿងអប់រំជាដើម។ ពេលនេះ លៀង ចាន់ឡា ចាប់ផ្តើមរកបានទ្រនំច្បាស់លាស់ហើយគឺ ផលិតកម្ម Life Production ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដែលគេសង្កេតឃើញថាមានការគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនគួរសម។
មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងទើបចេញបទចម្រៀងរួមគ្នាជាមួយលោក ប៊ុត សីហា ដែលមានចំណងជើងថា «ក្រៅប្រព័ន្ធ» ទៀតផង។...
កម្ពុជា បន្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥នាក់បន្ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ០៥នាក់បន្ថែមខណៈអ្នកជំងឺ ០៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ-១៩ ទើបឆ្លងថ្មីទាំង ៥នាក់ខាងលើនោះ ត្រូវបានគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩...