រន្ធត់ណាស់…! បុរសម្នាក់បើកឡានបុករះ បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ ស្លាប់បាត់បង់អាយុជីវិត (មានរូប)
(ភ្នំពេញ)÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កហេតុដោយរថយន្តម៉ាកអាផាតមួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុករះរថយន្តចំនួន ២គ្រឿង និង ម៉ូតូ ២គ្រឿងបណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ឈ្មោះ ស្រីហេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដេីម្បីទៅយកធៀបហៅភ្ញៀវ បែរជាត្រូវរថយន្តបុកកិនស្លាប់យ៉ាងរន្ធត់ នៅមុខច្រកបុរីប៉េងហួតផ្លូវ២១៧ កាលពីវេលាម៉ោងប្រហែលជា០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004...
កក្រើក…! បាតុកម្មទ្រង់ទ្រង់ទ្រាយធំទូទាំងប្រទេសនៅរុស្ស៊ី មនុស្សជាង ៣០០០នាក់ ត្រូវបានចាប់ខ្លួន
មូស្គូ ៖ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនមនុស្សជាង ៣០០០ នាក់នៅក្នុងការតវ៉ាទូទាំងប្រទេស ដើម្បីទាមទារឱ្យមានការដោះលែងមេដឹកនាំប្រឆាំងលោក Alexey Navalny ដែលជាសត្រូវដ៏លេចធ្លោបំផុតមួយរូបរបស់វិមានក្រឹមឡាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២១។
ការធ្វើបាតុកម្មដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុងជាង ៦០ ក្រោមសីតុណ្ហភាពទាបជាង ៥០ អង្សាសេ នៅទីក្រុងមូស្គូមានបាតុករប្រមាណ ១៥.០០០ នាក់បានប្រមូលផ្តុំគ្នាជុំវិញទីលាន Pushkin នៅកណ្តាលទីក្រុង ដែលការប៉ះទង្គិចគ្នាជាមួយប៉ូលិសបានផ្ទុះឡើង...
កម្ពុជា បន្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥នាក់បន្ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ០៥នាក់បន្ថែមខណៈអ្នកជំងឺ ០៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ-១៩ ទើបឆ្លងថ្មីទាំង ៥នាក់ខាងលើនោះ ត្រូវបានគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩...
តំបន់ទេសចរណ៍សំខាន់ចំនួន ៣ រំពឹងថានឹងមានភ្ញៀវទៅលេងច្រើននៅក្នុងថ្ងៃឈប់សំរាកសប្តាហ៍
តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរនៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើននៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍យកចិត្តទុកដាក់វិធានការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់...
បេីករថយន្តLexus LX.470 ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូសណ្ដោងរុឺម៉កបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីរ បានបេីករថយន្តឡិចសុីស LX.470 ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសណ្ដោងរុឺម៉កបេីកបរដោយយុវជនម្នាក់ និងមានមនុស្សប្រុសស្រី៤នាក់ទៀតរួមដំណេីរជាមួយ បានមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរ ដែលគ្មានអ្នករងរបួសឬស្លាប់ក្នុងហេតុការណ៍នេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅចំណុចស្តុបផ្សារដេីមគ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ...
ភ្ញាក់ផ្អើល…! រថយន្ត ៣ គ្រឿងបុកបន្តគ្នាគាបបុរសម្នាក់ជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះ
ខេត្តព្រះសីហនុ ៖ រថយន្តធុនធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះរួចហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះធ្វើឲ្យអ្នកបើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរងរបួសគាបជាប់ក្នុងរថយន្តដែលតាមសមត្ថកិច្ចបញ្ជាក់ប្រាប់ថា...
ជិះម៉ូតូធ្លាក់ប្រឡាយ បណ្ដាលអោយបាត់បង់ជីវិតភ្លែមៗនៅកន្លែងកើតហេតុ
នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ជិះម៉ូតូបណ្តាលឲ្យធ្លាក់ប្រឡាយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ។