ភ្ញាក់ផ្អើល…! រថយន្ត ៣ គ្រឿងបុកបន្តគ្នាគាបបុរសម្នាក់ជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះ

ខេត្តព្រះសីហនុ ៖ រថយន្តធុនធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះរួចហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះធ្វើឲ្យអ្នកបើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរងរបួសគាបជាប់ក្នុងរថយន្តដែលតាមសមត្ថកិច្ចបញ្ជាក់ប្រាប់ថា...

កម្ពុជា បន្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥នាក់បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ០៥នាក់បន្ថែមខណៈអ្នកជំងឺ ០៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ដោយឡែក សម្រាប់អ្នកជំងឺកូវីដ-១៩ ទើបឆ្លងថ្មីទាំង ៥នាក់ខាងលើនោះ ត្រូវបានគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩...

ជិះម៉ូតូធ្លាក់ប្រឡាយ បណ្ដាលអោយបាត់បង់ជីវិតភ្លែមៗនៅកន្លែងកើតហេតុ

នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ជិះម៉ូតូបណ្តាលឲ្យធ្លាក់ប្រឡាយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ។

កក្រើក…! បាតុកម្មទ្រង់ទ្រង់ទ្រាយធំទូទាំងប្រទេសនៅរុស្ស៊ី មនុស្សជាង ៣០០០នាក់ ត្រូវបានចាប់ខ្លួន

មូស្គូ ៖ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនមនុស្សជាង ៣០០០ នាក់នៅក្នុងការតវ៉ាទូទាំងប្រទេស ដើម្បីទាមទារឱ្យមានការដោះលែងមេដឹកនាំប្រឆាំងលោក Alexey Navalny ដែលជាសត្រូវដ៏លេចធ្លោបំផុតមួយរូបរបស់វិមានក្រឹមឡាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែមករា​ឆ្នាំ២០២១។ ការធ្វើបាតុកម្មដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុងជាង ៦០ ក្រោមសីតុណ្ហភាពទាបជាង ៥០ អង្សាសេ នៅទីក្រុងមូស្គូមានបាតុករប្រមាណ ១៥.០០០ នាក់បានប្រមូលផ្តុំគ្នាជុំវិញទីលាន Pushkin នៅកណ្តាលទីក្រុង ដែលការប៉ះទង្គិចគ្នាជាមួយប៉ូលិសបានផ្ទុះឡើង...

រន្ធត់ណាស់…! បុរសម្នាក់បើកឡានបុករះ បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ ស្លាប់បាត់បង់អាយុជីវិត (មានរូប)

(ភ្នំពេញ)÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កហេតុដោយរថយន្តម៉ាកអាផាតមួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុករះរថយន្តចំនួន ២គ្រឿង និង ម៉ូតូ ២គ្រឿងបណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ឈ្មោះ ស្រីហេង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដេីម្បីទៅយកធៀបហៅភ្ញៀវ បែរជាត្រូវរថយន្តបុកកិនស្លាប់យ៉ាងរន្ធត់ នៅមុខច្រកបុរីប៉េងហួតផ្លូវ២១៧ កាលពីវេលាម៉ោងប្រហែលជា០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004...

គួរឲ្យអាណិតណាស់…! ក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយពីបាក់ទ្វារសាលារៀនដួលសង្កត់លើ

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានឧប្បត្តិហេតុ បាក់ទ្វារ សាលារៀនសាគូរ៉ា កម្ពុជា ជប៉ុន (ទំនប់រលក)ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ ៣០ ខែមករា ឆ្នាំ២០២១នេះ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ។ សមត្ថកិច្ចបានបន្តប្រាប់ជាបឋមថា មូលហេតុ ដោយសារក្មេងៗឡើងជិះតោងទ្វារនេះលេង បណ្តាលឲ្យបាក់ សង្កត់មកលើក្មេងប្រុស ឈ្មោះ សូ ជិន អាយុ០៥...

លៀង ចាន់ឡា កាន់តែមានហាងឆេងខ្លាំង ក្រោយរកបានទ្រនំច្បាស់លាស់!

សិល្បៈ មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា លៀង ចាន់ឡា កាន់តែមានសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងការចេញបទចម្រៀងថ្មីៗ និងសម្តែងរឿងអប់រំជាដើម។ ពេលនេះ លៀង ចាន់ឡា ចាប់ផ្តើមរកបានទ្រនំច្បាស់លាស់ហើយគឺ ផលិតកម្ម Life Production ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដែលគេសង្កេតឃើញថាមានការគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនគួរសម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងទើបចេញបទចម្រៀងរួមគ្នាជាមួយលោក ប៊ុត សីហា ដែលមានចំណងជើងថា «ក្រៅប្រព័ន្ធ» ទៀតផង។...

Stay connected

0FansLike
0FollowersFollow
0SubscribersSubscribe

Latest article

ក្រុមឧក្រិដ្ឋជន (៤នាក់ត្រូវស្លាប់)ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់យ៉ាងសាហាវ

មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ...

ព្រឹត្តិការណ៏ ២០កុម្ភះ ២០២១ ស្ថានភាពកោះពេជ្រ

ស្ថានភាពទីក្រុងកោះពេជ្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ កំពុងមានស្ថានការណ៍ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ។ ផ្លូវចេញចូលគ្រប់ច្រកទៅកាន់កោះពេជ្រ ត្រូវបានអាជ្ញាធរដាក់ប៉ារ៉ាស់ផ្អាកការចេញ ចូលជាបណ្ដោះអាសន្នហើយ ។ ការបិទទីក្រុងកោះពេជ្រនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថាមានការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅតំបន់នោះ ។ យ៉ាងណាមិញ សម្តេចតេជោ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី...

ភាពអស្ចារ្យស្នាដៃកូនខ្មែរ រចនាជាអក្សរខ្មែរក្បាច់ខ្មែរ និងផលិតចេញពីស្បែកក្រពើ និងសូត្រខ្មែរតែម្តង។

លោក ថុល តូម៉ា ដែលជាកូនខ្មែរមួយរូបបានបង្ហាញពីការច្នៃប្រឌិតកាបូបម៉ាក បានអោយដឹកថា ដើមហេតុដែលធ្វើលោកសម្រេចចិត្តឌីហ្សាញកាបូប ម៉ាក នេះឡើង គឺបន្ទាប់ពីលោកបានទៅចូលរួមពិពណ៍វប្បធម៌អន្តរជាតិក្នុងប្រទេសក្រៅប្រទេសអាស៊ីនិងអឺរ៉ុប និងតំបន់លោកខាងលិច។ លោកតូម៉ា បានបន្តទៀតថាតាមពិតទៅកូនខ្មែរយើងពិតជាពូកែៗខ្លាំងណាស់ ដោយភាពច្រើនពួកគាត់មានគំនិតច្នៃប្រឌិតច្រើន ដោយនៅក្នុងនោះអ្នកដែលឌីហ្សាញកាបូបម៉ាក ជាស្នាដៃរបស់កូនៗរបស់លោកផ្ទាល់ផងដែរ។ ហេតុដែលលោកសម្រេចដាក់កាបូបនេះឈ្មោះ ដោយសារតែ ជារុក្ខាជាតិមួយដែលកម្រមានណាស់ និងរើសដីហើយផ្ការបស់វាក៏មានតម្លៃថ្លៃណាស់ដែរ អាចនិយាយថា នេះវាមានអត្ថន័យបង្កប់ច្រើន...