រហូតដល់ម៉ោង​ ០១:០០​ ថ្ងៃត្រង់​​​ ថ្ងៃទី ២០ មេសា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៤៣១នាក់​ (ឆ្លងសហគមន៌​:​៤២៩​ និងនាំចូល:​ ២) និងមានជាសះស្បេីយ​ #៣១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ #៧៤៤៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ #៤៨៣៥នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន #២៥៥៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ #៤នាក់​ សរុប​ស្លាប់ #៤៩នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 833571 ស្មេីនឹង​ 49617 ក្នុង១លាន នាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
ដក់ស្រងចេញពី៖ http://covid19-map.cdcmoh.gov.kh