ខេត្តកំពត​:​ ថ្ងៃ​ទី​ ២០​ ខែ​មេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៩:០០ព្រឹក​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន​ ១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាលដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត​។
ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីផ្តន្ទាទោសតាមច្បាប់។