ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ភ្នំពេញ ៖បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ៨:៣០នាទីព្រឹកនេះ​ ។

សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ៕