ក្រសួងពាណិជ្ជកម្ម សូមជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជ្រាបថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម ហើយបរិមាណទំនិញលើឡានមានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់។
ទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះដើម្បីសុំអោយជួយសំរបសំរួលការទិញនិងជញ្ជូនដាក់អោយដល់ផ្ទះ។
ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖
១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី។
២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម
៣. ផ្សារត្រពាំងថ្លឹង
៤. ផ្សារឯករាជ្យ
៥. ទល់មុខក្រុមហ៊ុនហុងដា
៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង
ទន្ទឹមនេះ មន្រ្តីក.ប.បក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។
សូមទំនាក់ទំនងលេខទូរស័ព្ទ៖
១. 010248701 ចំណាប់
២. 017251724 សុខ នាង
៣. 078450550 ភា រុណ
៤. 093 937877 ណែត ម៉ូនីកា
៥. 077 74 41 11 កៅ ស៊ីថា
៦. 012 93 40 88 សែស សុធី
ដោយ: ទទក