ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ ១០០៧ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ​ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន០៦នាក់​ បច្ចុប្បន្នបាននាំខ្លួនទៅកាន់​អធិការ​រដ្ឋាននគរបាលខណ្ឌសែនសុន​ ដេីម្បី​អនុវត្ត​តាម​និតីវិធី។