Home ព័តមានជាតិ

ព័តមានជាតិ

កុំចេះតែហ៊ាន សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម០៧នាក់ និងជនជាតិខ្មែរម្នាក់ ពីបទ…

តាមការរាយការណ៏បានអោយដឹងថា កាលពីល្ងាចថ្ងៃពុធ ទី ២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រក ចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប (​កំពង់​នង់)​ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់ កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់ (ស្រី០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរម្នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែបតាមផ្លូវលំដើម្បី គេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។ ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រងចាំយកសំណាក។ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត៕

សូមចែករំលែក របៀបធ្វើទឹកត្រីសម្រាប់ទុក្ខបរិភោគ (សូមអានបន្ដ)

១.ការប្រឡាក់អំបិល -ចាក់ត្រីចូលក្នុងអាង ឬធុង (អាង និងធុងត្រូវស្អាត) -ប្រឡាក់អំបិលត្រីក្នុងអត្រាពី ៣០-៤០ ភាគរយ -លាយឱ្យសព្វល្អ និងគ្រប់គ្រាន់ដោយត្រូវប្រុងប្រយ័ត្ន -ប្រសិនបើប្រឡាក់អំបិលមិនគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យទឹកត្រីខូចគុណភាព និងធុំក្លិនស្អុយ ។ ២.ការផ្អាប់ -ក្រោយពីប្រឡាក់អំបិលរួច ត្រូវបានដាក់ចូលក្នុងនៅបាតអាង ឬធុងផ្អាប់ ដែលមានក្រាលអំបិលបន្ថែមនៅបាតក្រោម និងនៅផ្នែកខាងលើប្រហែលកម្រាស់ ១០ ស.ម ថែមទៀតដែរ ដើម្បីការពាររុយពងដាក់ -គ្របបន្ទះកន្ទេលពីលើ រួចហើយត្រូវយកឈើ ឬឫស្សីខ្ទាស់ពីលើឱ្យជាប់ ដើម្បីសង្កត់ត្រីធ្វើឱ្យត្រីហាប់ និងជៀសវាងកុំឱ្យត្រីអណ្តែតនៅពេលកំពុងផ្អាប់ម្យ៉ាងទៀតជៀសវាងកុំឱ្យទឹកឈាមចេញពីត្រីហូរចេញមកក្រៅ – ផ្អាប់រយៈ ០១ ឆ្នាំ ទើបធ្វើចលនាបង្ហូរ ឬសម្រក់វា ។ ៣.ការបង្ហូរទឹកត្រីដំបូង ហៅថាទឹកឈាម -បើកបង្ហូរទឹកត្រីដំបូង ឱ្យហូរចូលទៅក្នុងកូនអាង ឬធុងស្តុក -យកវាទៅដាក់ក្នុងអាង...

បឋម ៖ ម្នាក់ទៀតហើយត្រូវឃាត់ខ្លួន ដោយសារធ្វើដំណើរនៅក្នុងអំឡុងបិទខ្ទប់ (សូមអានបន្ដ)

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ភ្នំពេញ៖ បឋម កម្លាំងសមត្ថកិច្ច កងអន្តរាគមន៍ស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយកម្លាំងសមត្ថកិច្ចសួរនាំពីការ​ធ្វើដំណើរ​នៅក្នុង​អំឡុងពេលបិទខ្ទប់ ប៉ុន្តែមិនបានឈប់និងសហការជាមួយនិងសមត្ថកិច្ច ហើយព្យាយាមជិះម៉ូតូរត់គេច។ ករណីនេះនៅចំណុច​ម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សំណាបយោងដី ស្រីយោងប្រុស ប្រពន្ធបងលំបាកហើយ….

ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២១ តាកែវ៖ យោងតាមការបញ្ជាក់ពី លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ បានឱ្យដឹងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលស្រុក បានចុះបង្ក្រាបល្បែងស៊ីសង ០១កន្លែង (បៀរស៊ីគូរ) ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងពេលចុះបង្ក្រាបនេះ សមត្ថកិច្ចយើងបានចុះទៅ ដល់កន្លែងកើតហេតុឃាត់ខ្លួនបានអ្នកលេងបៀរជាស្រ្តីមានគ្នា ០៣នាក់ មានឈ្មោះ ដូចខាងក្រោម ៖...

បុរសម្នាក់ដែលវាយប៉ូលីសបែកក្បាល ព្រឹកនេះត្រូវបញ្ជូនទៅកាន់តុលាការហើយ

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ភ្នំពេញ ៖បុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ៨:៣០នាទីព្រឹកនេះ​ ។ សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ៕

ត្រីងៀតឆ្លៀតពង.. ជនជាតិចិន១៤នាក់​ និងខ្មែរម្នាក់ត្រូវចាប់ខ្លួនពីបទ…

ខេត្តកំពត​:​ ថ្ងៃ​ទី​ ២០​ ខែ​មេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៩:០០ព្រឹក​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន​ ១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាលដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត​។ ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីផ្តន្ទាទោសតាមច្បាប់។

សុំខ្លាចហើយ..!! ចាស់ៗអស់ហើយមិនព្រមទៅវត្តវ៉ា បែជានាំគ្នាលែងល្បែងស៊ីសងត្រូវប៉ូលីសចាប់ខ្លួន

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ខែមេសាឆ្នាំ ២០២១ វេលាម៉ោង​១៦និង០០នាទីនៅ ភូមិស្ពាន ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនគរបាលស្រុក​ថ្មគោល​ ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀតងបានចំនួន​០៧នាក់ស្រី០៦នាក់និងដកហូតបានសម្ភារៈតាងរួមមាន៖ -បៀតងចំនួន០២ហ៊ូ -ឈើកាវបៀចំនួន០៩ដើម -កន្ទេលក្រាលចំនួន០៤ សូមជម្រាបជូនថា​...

សែរលើកទឹកចិត្ត!! រូបភាពប៉ុន្មានសន្លឹកនេះ មើលហើយគួរអោយអាណិត និងគោរពស្រលាញ់ពួកគាត់ណាស់

ខណៈពេលអ្នកទាំងអស់គ្នានៅផ្ទះ ជួបជុំគ្រួសារ នៅក្នុងម្លប់ មានបាយហូប តែក្រឡែកមកពួកគាត់វិញឈរ នៅហាលភ្លៀង ហាលខ្យល់គឺដើម្បីប្រជាជនកម្ពុជា មាតុប្រទេសកម្ពុជា សូមបងប្អូនជួយសែរលើកទឹកចិត្តគាត់ម្នាក់មួយផង នៅវិរៈភាពដ៏អង្គអាចក្លាហាន និងលះបង់មួយនេះ 🙏🙏🙏🙏🙏🙏🙏🙏🙏

ចំនួនអ្នកឆ្លងកូវីដ និងជាសះស្បើយ គិតដល់ម៉ោងនេះមានចំនួនប៉ុន្មានហើយ

រហូតដល់ម៉ោង​ ០១:០០​ ថ្ងៃត្រង់​​​ ថ្ងៃទី ២០ មេសា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៤៣១នាក់​ (ឆ្លងសហគមន៌​:​៤២៩​ និងនាំចូល:​ ២) និងមានជាសះស្បេីយ​ #៣១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ #៧៤៤៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ #៤៨៣៥នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន #២៥៥៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ #៤នាក់​ សរុប​ស្លាប់ #៤៩នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច...